រយៈពេល ១០ ឆ្នាំកន្លងមកនេះ ក្នុងនាមជាសមាជិកម្នាក់នៃមហាគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ខ្ញុំពិតជាមានមោទនភាពក្នុងការពាក់ឯកសណ្ឋានមួយនេះ។

Nov 3, 2022

រយៈពេល ១០ ឆ្នាំកន្លងមកនេះ ក្នុងនាមជាសមាជិកម្នាក់នៃមហាគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ខ្ញុំពិតជាមានមោទនភាពក្នុងការពាក់ឯកសណ្ឋានមួយនេះ។

ឈ្មោះ និងរូបសញ្ញារបស់ ស.ស.យ.ក. បានក្លាយជានិមិត្តរូបនៃការចូលរួមជាមួយសង្គមរបស់យុវជន ដែលទទួលបានការទទួលស្គាល់ ជឿទុកចិត្ត និងកោតសរសើរពីសំណាក់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។

កត្តានេះបានទាក់ទាញចិត្តយុវជនទូទៅឱ្យចង់ចូលរួមជាមួយ ស.ស.យ.ក. ជាបន្តបន្ទាប់ ដែលបានធ្វើឱ្យសមាជិក សមាជិកាកាន់តែរីកធំធាត់ឥតឈប់ឈរ។

បេសកកម្ម និងសកម្មភាពរបស់ ស.ស.យ.ក. បានឆ្លុះបញ្ចាំងពីចក្ខុវិស័យរបស់យើងក្នុងការបន្តចូលរួមជាមួយរាជរដ្ឋាភិបាល លើកិច្ចការសង្គម និងក្នុងការបណ្តុះស្មារតីនេះក្នុងស្រទាប់យុវជនជំនាន់ក្រោយ។

មូលដ្ឋាននៃកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលដែល សមាជិក សមាជិកាគ្រប់រូបបានរួមចំណែក និងលះបង់កន្លងមក នឹងក្លាយជាគ្រឹះដ៏រឹងមាំសម្រាប់ ស.ស.យ.ក. ក្នុងការបន្តដំណើរឆ្ពោះទៅអនាគតដើម្បីបុព្វហេតុជាតិ មាតុភូមិ។