មូលនិធិម៉ានី

ក្រោមគំនិតផ្តួចផ្តើមដ៏ឈ្លាសវៃរបស់ឯកឧត្តមប្រធាន ហ៊ុន ម៉ានី, មូលនិធិម៉ានី ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៩ ក្នុងគោលបំណង ចូលរួមចំណែកជំរុញកំណែទម្រង់ជាវិជ្ជមានមួយ ដែលជាប្រយោជន៍សំខាន់បំផុតសម្រាប់វឌ្ឍនភាពសង្គមកម្ពុជានាយុគសម័យបច្ចុប្បន្ន។ អភិក្រមនៃកំណែទម្រង់នេះ ពិតជាដើរតួនាទីសំខាន់ណាស់យោងទៅតាមតម្រូវការជាក់ស្ដែង ដំណើរវិវត្តរបស់សង្គមនាពេលបច្ចុប្បន្ន និងស្របទៅតាមភាពរីកចម្រើនឥតឈប់ឈរនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើប។ ដើម្បីសម្រេចគោលបំណងដូចដែលបានរៀបរាប់នៅផ្នែកខាងលើនេះ មូលនិធិម៉ានីមានបេសកកម្មចម្បងលើវិស័យសំខាន់មួយចំនួន ដូចជាវិស័យអប់រំ វិស័យសុខភិបាល និងវិស័យវប្បធម៌ ក៏ដូចជាវិស័យពាក់ព័ន្ធផ្សេងទៀតផងដែរ ។